វិបស្សនា ដែលមានន័យថា ឃើញរបស់ផងទាំងពួងតាមភាពពិត
គឺជាបច្ចេកទេសកម្មដ្ឋានមួយក្នុងចំណោមបច្ចេកទេសកម្មដ្ឋានចាស់ជាង
គេបំផុតនៃប្រទេសឥណ្ឌា។
ព្រះគោតមសម្មាសម្ពុទ្ធបានរកឃើញបច្ចេកទេសកម្មដ្ឋាននេះឡើងវិញកាល
ពីជាង 2500 ឆ្នាំមុននេះ
ហើយព្រះអង្គបានបង្រៀនបច្ចេកទេសនេះជាឱសថសាកលសម្រាប់ព្យាបាលជំងឺ
សាកល ដែលអាចនិយាយបានថាជា សិល្ប៍សាស្ត្រនៃការរស់នៅ។
បច្ចេកទេសមិនប្រកាន់និកាយនេះមានគោលបំណងគាស់រំលើងភាពសៅហ្មងនៃ
ចិត្តទាំងស្រុង និង
ផ្តល់លទ្ធផលជាសុភមង្គលខ្ពស់បំផុតនៃការរួចរដោះពេញបរិបូណ៌។
ការរំដោះខ្លួនពីទុក្ខទាំងអស់របស់មនុស្សលោកគឺជាគោលបំណងនៃ
បច្ចេកទេសកម្មដ្ឋាននេះ
វាមិនមែនត្រឹមតែជាការព្យាបាលជំងឺប៉ុណ្ណោះទេ។
វិបស្សនាគឺជាបច្ចេកទេសនៃការផ្លាស់ប្តូរខ្លួនឯងតាមរយៈ ការពិនិត្យមើលដោយខ្លួនឯង។ បច្ចេកទេសនេះផ្តោតទៅលើអន្តរកម្មរវាងចិត្ត និង កាយនៅទីជម្រៅ ដែលអាចពិសោធឃើញផ្ទាល់តាមរយៈការផ្ចង់សតិត្រឹមត្រូវទៅលើកាយវេទនា ដែលជាជីវិតនៃកាយ ហើយដែលធ្វើអន្តរកម្មជាប់រហូត និង តាក់តែងជីវិតរបស់ចិត្ត។ គឺជាដំណើររុករកខ្លួនឯងផ្អែកលើការពិនិត្យមើលដល់ឫសគល់នៃចិត្ត និង កាយដែលរំលាយភាពសៅហ្មងនៃចិត្ត និង នាំឲ្យចិត្តមានតុល្យភាព ពោរពេញដោយមេត្តា និង ករុណា។
ច្បាប់វិទ្យាសាស្ត្រដែលដឹកនាំគំនិត អារម្មណ៍ ការវិនិច្ឆយ និង វេទនារបស់បុគ្គលម្នាក់ប្រែទៅជាច្បាស់ឡើងៗ។ តាមរយៈបទពិសោធន៍ផ្ទាល់ នាំឲ្យគេយល់យ៉ាងច្បាស់អំពីធម្មជាតិនៃរបៀបដែលគេរីកចម្រើន ឬ ថយក្រោយ ព្រមទាំងរបៀបដែលគេបង្កើតទុក្ខ ឬ រំដោះខ្លួនចេញពីទុក្ខ។ ជីវភាពប្រែទៅជាមានសតិដឹងច្រើន គ្មានសេចក្តីភាន់ច្រឡំ មានការត្រួតត្រាលើខ្លួនឯង និង មានសន្តិភាព។
វគ្គសិក្សាត្រូវការការប្រឹងប្រែងយ៉ាងខ្លាំង និង ហ្មត់ចត់។ មានជំហានបីដែលត្រូវហ្វឹកហ្វឺន។ ជំហានទីមួយគឺ ក្នុងអំឡុងពេលនៃវគ្គសិក្សា ត្រូវវៀរចាកការសម្លាប់, ការលួច, ការប្រព្រឹត្តកាម, ការនិយាយមិនពិត ព្រមទាំងការសេពគ្រឿងញៀន និង គ្រឿងស្រវឹង។ ច្បាប់វិន័យសាមញ្ញនេះធ្វើឡើងដើម្បីឲ្យចិត្តស្ងប់ ដែលពុំនោះសោត វាអន្ទះអន្ទែងខ្លាំងពេក មិនអាចធ្វើកិច្ចការនៃការពិនិត្យមើលខ្លួនឯងបានទេ។ ជំហានបន្ទាប់គឺបណ្តុះបណ្តាលការត្រួតត្រាលើចិត្តដោយការរៀនផ្ចង់ សតិរបស់ខ្លួនទៅលើភាពពិតធម្មជាតិ ផ្លាស់ប្តូរជានិច្ចនៃចរន្តដង្ហើម នៅពេលវាចូល និង ចេញតាមរន្ធច្រមុះ។ នៅថ្ងៃទី 4 ចិត្តបានស្ងប់គ្រាន់បើ និង កាន់តែឆាប់ចាប់អារម្មណ៍ ដែលអាចនាំឲ្យប្រតិបត្តិវិបស្សនាតែម្តង៖ ការអង្កេតលើវេទនាពាសពេញកាយ, ការយល់ធម្មជាតិនៃវេទនានោះ និង ការបង្កើតភាពឧបេក្ខាដោយការរៀនមិនធ្វើប្រតិកម្មចំពោះវេទនាទាំងនោះ។ ចុងបញ្ចប់ ពេញមួយថ្ងៃចុងក្រោយ សិស្សទាំងអស់រៀនអំពីមេត្តាភាវនា ឬ សុឆន្ទៈចំពោះសព្វសត្វ ក្នុងនោះ ភាពបរិសុទ្ធដែលបានរីកចម្រើនក្នុងអំឡុងវគ្គសិក្សា ត្រូវបានចែករំលែកជាមួយសព្វសត្វផងដែរ។
ការប្រតិបត្តិទាំងស្រុងគឺជាការហ្វឹកហ្វឺនចិត្តជាក់ស្តែង។ ដូចជាយើងប្រើការហាត់ប្រាណដើម្បីធ្វើឲ្យសុខភាពផ្លូវកាយប្រសើរឡើង យើងក៏អាចប្រើវិបស្សនាដើម្បីធ្វើឲ្យចិត្តមានសុខភាពល្អដែរ។
ដោយគេបានឃើញថា បច្ចេកទេសនេះមានប្រយោជន៍ពិតប្រាកដ ដូច្នេះគេសង្កត់យ៉ាងខ្លាំងលើការរក្សាបច្ចេកទេសនេះតាមទម្រង់ដើម ពិតប្រាកដរបស់វា។ បច្ចេកទេសនេះមិនត្រូវបង្រៀនក្នុងគោលបំណងអាជីវកម្មឡើយ គឺត្រូវបង្រៀនដោយឥតគិតថ្លៃ។ ឥតមាននរណាម្នាក់ដែលពាក់ព័ន្ធនឹងការបង្រៀនបច្ចេកទេសនេះទទួលកម្រៃ សម្ភារៈអ្វីមួយឡើយ។ ឥតមានការគិតថ្លៃចំពោះវគ្គសិក្សាឡើយ សូម្បីតែថ្លៃម្ហូបអាហារ និង ការស្នាក់នៅក៏ដោយ។ ការចំណាយទាំងអស់ត្រូវបានរ៉ាប់រងដោយការបរិច្ចាគទានពីអ្នកដែលបាន បញ្ចប់វគ្គសិក្សា និង បានទទួលផលប្រយោជន៍ពីវិបស្សនា ហើយចង់ផ្តល់ឱកាសឲ្យអ្នកដទៃទទួលផលប្រយោជន៍ពីបច្ចេកទេសនេះផងដែរ។
ពិតណាស់ លទ្ធផលអាចទទួលបានជាបន្តបន្ទាប់តាមរយៈការប្រតិបត្តិជាប់រហូត។ វាពិតជាមិនអាចរំពឹងបានថា បញ្ហាទាំងអស់ត្រូវបានដោះស្រាយក្នុងរយៈពេល 10 ថ្ងៃនុ៎ះទេ។ ទោះជាយ៉ាងនេះក៏ដោយ ក្នុងអំឡុងពេលនោះ គេអាចចេះមូលដ្ឋានគ្រឹះនៃវិបស្សនា ដើម្បីឲ្យគេអាចអនុវត្តបានក្នុងជីវភាពប្រចាំថ្ងៃ។ កាលណាគេប្រតិបត្តិបច្ចេកទេសនេះកាន់តែបានច្រើន គេនឹងអាចរួចរដោះពីទុក្ខបានកាន់តែច្រើនឡើងដែរ ហើយគេនឹងអាចទៅកាន់តែជិតដល់គោលដៅទីបំផុតនៃការរួចរដោះពេញ បូរិបូរណ៌។ ទោះបី 10 ថ្ងៃ ក៏អាចផ្តល់នូវលទ្ធផលដ៏ត្រចះត្រចង់ និង មានប្រយោជន៍ពិតប្រាកដក្នុងជីវភាពប្រចាំថ្ងៃបានដែរ។
យើងសូមស្វាគមន៍អ្នកដែលស្មោះត្រង់ទាំងអស់ឲ្យចូលរួមវគ្គសិក្សា វិបស្សនាដើម្បីឃើញដោយខ្លួនឯងផ្ទាល់ថាតើបច្ចេកទេសនេះមានដំណើរការ ដូចម្តេច និង ដើម្បីវាស់ផលប្រយោជន៍ផ្សេងៗ។ អ្នកទាំងអស់ដែលសាកល្បងនឹងឃើញថាវិបស្សនាគឺជាបច្ចេកទេសមិនអាច កាត់ថ្លៃបានដែលអាចសម្រេច និង ចែករំលែកសុភមង្គលពិតប្រាកដជាមួយអ្នកដទៃ។
វិបស្សនាគឺជាបច្ចេកទេសនៃការផ្លាស់ប្តូរខ្លួនឯងតាមរយៈ ការពិនិត្យមើលដោយខ្លួនឯង។ បច្ចេកទេសនេះផ្តោតទៅលើអន្តរកម្មរវាងចិត្ត និង កាយនៅទីជម្រៅ ដែលអាចពិសោធឃើញផ្ទាល់តាមរយៈការផ្ចង់សតិត្រឹមត្រូវទៅលើកាយវេទនា ដែលជាជីវិតនៃកាយ ហើយដែលធ្វើអន្តរកម្មជាប់រហូត និង តាក់តែងជីវិតរបស់ចិត្ត។ គឺជាដំណើររុករកខ្លួនឯងផ្អែកលើការពិនិត្យមើលដល់ឫសគល់នៃចិត្ត និង កាយដែលរំលាយភាពសៅហ្មងនៃចិត្ត និង នាំឲ្យចិត្តមានតុល្យភាព ពោរពេញដោយមេត្តា និង ករុណា។
ច្បាប់វិទ្យាសាស្ត្រដែលដឹកនាំគំនិត អារម្មណ៍ ការវិនិច្ឆយ និង វេទនារបស់បុគ្គលម្នាក់ប្រែទៅជាច្បាស់ឡើងៗ។ តាមរយៈបទពិសោធន៍ផ្ទាល់ នាំឲ្យគេយល់យ៉ាងច្បាស់អំពីធម្មជាតិនៃរបៀបដែលគេរីកចម្រើន ឬ ថយក្រោយ ព្រមទាំងរបៀបដែលគេបង្កើតទុក្ខ ឬ រំដោះខ្លួនចេញពីទុក្ខ។ ជីវភាពប្រែទៅជាមានសតិដឹងច្រើន គ្មានសេចក្តីភាន់ច្រឡំ មានការត្រួតត្រាលើខ្លួនឯង និង មានសន្តិភាព។
ប្រពៃណី
ចាប់តាំងពីពុទ្ធសម័យមក វិបស្សនាត្រូវបានបង្រៀនរហូតមកដល់សព្វថ្ងៃ តាមរយៈខ្សែតំណនៃគ្រូទាំងឡាយជាប់មិនដាច់។ ទោះបីជាមានប្រភពដើមនៅប្រទេសឥណ្ឌាក៏ដោយ លោក ស.ន. ហ្គោឥនកាដែល ជាគ្រូអាចារ្យបច្ចុប្បន្នក្នុងខ្សែតំណនេះ បានកើត និង ធំចម្រើនឡើងនៅប្រទេសភូមា (មីយ៉ាន់ម៉ា)។ ពេលរស់នៅក្នុងប្រទេសភូមា លោកមានភ័ព្វសំណាងល្អណាស់ដែលបានរៀនបច្ចេកទេសវិបស្សនាពី គ្រូអាចារ្យរបស់លោកគឺ លោក សាយាគ្យី អ៊ូបាឃិន ដែលនៅពេលនោះជាមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ម្នាក់។ បន្ទាប់ពីបានទទួលការបណ្តុះបណ្តាលពីគ្រូអាចារ្យរបស់លោកអស់រយៈពេល 14 ឆ្នាំ មក លោក ហ្គោឥនកា បានមករស់នៅប្រទេសឥណ្ឌា និង បានចាប់ផ្តើមបង្រៀនវិបស្សនាក្នុងឆ្នាំ 1969។ ចាប់តាំងពីពេលនោះ លោក ហ្គោឥនកា បានបង្រៀនមនុស្សរាប់ពាន់នាក់ដែលមានពូជសាសន៍ និង សាសនាផ្សេងៗគ្នា ទាំងនៅប៉ែកខាងកើត ទាំងនៅលោកខាងលិច។ នៅឆ្នាំ 1982 លោកបានចាប់តែងតាំងគ្រូជំនួយជាច្រើនដើម្បីជួយលោក ឆ្លើយតបនឹងសេចក្តីត្រូវការវគ្គសិក្សាវិបស្សនាកាន់តែច្រើនឡើងៗ។វគ្គសិក្សា
បច្ចេកទេសនេះត្រូវបានបង្រៀនក្នុងវគ្គសិក្សានៅមជ្ឈមណ្ឌលចំនួន 10 ថ្ងៃ ដែលក្នុងអំឡុងពេលនោះ អ្នកចូលរួមត្រូវគោរព ច្បាប់វិន័យ, រៀនបច្ចេកទេសមូលដ្ឋាន និង ប្រតិបត្តិឲ្យបានគ្រប់គ្រាន់ដើម្បីទទួលលទ្ធផលល្អនៃបច្ចេកទេសនេះ។វគ្គសិក្សាត្រូវការការប្រឹងប្រែងយ៉ាងខ្លាំង និង ហ្មត់ចត់។ មានជំហានបីដែលត្រូវហ្វឹកហ្វឺន។ ជំហានទីមួយគឺ ក្នុងអំឡុងពេលនៃវគ្គសិក្សា ត្រូវវៀរចាកការសម្លាប់, ការលួច, ការប្រព្រឹត្តកាម, ការនិយាយមិនពិត ព្រមទាំងការសេពគ្រឿងញៀន និង គ្រឿងស្រវឹង។ ច្បាប់វិន័យសាមញ្ញនេះធ្វើឡើងដើម្បីឲ្យចិត្តស្ងប់ ដែលពុំនោះសោត វាអន្ទះអន្ទែងខ្លាំងពេក មិនអាចធ្វើកិច្ចការនៃការពិនិត្យមើលខ្លួនឯងបានទេ។ ជំហានបន្ទាប់គឺបណ្តុះបណ្តាលការត្រួតត្រាលើចិត្តដោយការរៀនផ្ចង់ សតិរបស់ខ្លួនទៅលើភាពពិតធម្មជាតិ ផ្លាស់ប្តូរជានិច្ចនៃចរន្តដង្ហើម នៅពេលវាចូល និង ចេញតាមរន្ធច្រមុះ។ នៅថ្ងៃទី 4 ចិត្តបានស្ងប់គ្រាន់បើ និង កាន់តែឆាប់ចាប់អារម្មណ៍ ដែលអាចនាំឲ្យប្រតិបត្តិវិបស្សនាតែម្តង៖ ការអង្កេតលើវេទនាពាសពេញកាយ, ការយល់ធម្មជាតិនៃវេទនានោះ និង ការបង្កើតភាពឧបេក្ខាដោយការរៀនមិនធ្វើប្រតិកម្មចំពោះវេទនាទាំងនោះ។ ចុងបញ្ចប់ ពេញមួយថ្ងៃចុងក្រោយ សិស្សទាំងអស់រៀនអំពីមេត្តាភាវនា ឬ សុឆន្ទៈចំពោះសព្វសត្វ ក្នុងនោះ ភាពបរិសុទ្ធដែលបានរីកចម្រើនក្នុងអំឡុងវគ្គសិក្សា ត្រូវបានចែករំលែកជាមួយសព្វសត្វផងដែរ។
ការប្រតិបត្តិទាំងស្រុងគឺជាការហ្វឹកហ្វឺនចិត្តជាក់ស្តែង។ ដូចជាយើងប្រើការហាត់ប្រាណដើម្បីធ្វើឲ្យសុខភាពផ្លូវកាយប្រសើរឡើង យើងក៏អាចប្រើវិបស្សនាដើម្បីធ្វើឲ្យចិត្តមានសុខភាពល្អដែរ។
ដោយគេបានឃើញថា បច្ចេកទេសនេះមានប្រយោជន៍ពិតប្រាកដ ដូច្នេះគេសង្កត់យ៉ាងខ្លាំងលើការរក្សាបច្ចេកទេសនេះតាមទម្រង់ដើម ពិតប្រាកដរបស់វា។ បច្ចេកទេសនេះមិនត្រូវបង្រៀនក្នុងគោលបំណងអាជីវកម្មឡើយ គឺត្រូវបង្រៀនដោយឥតគិតថ្លៃ។ ឥតមាននរណាម្នាក់ដែលពាក់ព័ន្ធនឹងការបង្រៀនបច្ចេកទេសនេះទទួលកម្រៃ សម្ភារៈអ្វីមួយឡើយ។ ឥតមានការគិតថ្លៃចំពោះវគ្គសិក្សាឡើយ សូម្បីតែថ្លៃម្ហូបអាហារ និង ការស្នាក់នៅក៏ដោយ។ ការចំណាយទាំងអស់ត្រូវបានរ៉ាប់រងដោយការបរិច្ចាគទានពីអ្នកដែលបាន បញ្ចប់វគ្គសិក្សា និង បានទទួលផលប្រយោជន៍ពីវិបស្សនា ហើយចង់ផ្តល់ឱកាសឲ្យអ្នកដទៃទទួលផលប្រយោជន៍ពីបច្ចេកទេសនេះផងដែរ។
ពិតណាស់ លទ្ធផលអាចទទួលបានជាបន្តបន្ទាប់តាមរយៈការប្រតិបត្តិជាប់រហូត។ វាពិតជាមិនអាចរំពឹងបានថា បញ្ហាទាំងអស់ត្រូវបានដោះស្រាយក្នុងរយៈពេល 10 ថ្ងៃនុ៎ះទេ។ ទោះជាយ៉ាងនេះក៏ដោយ ក្នុងអំឡុងពេលនោះ គេអាចចេះមូលដ្ឋានគ្រឹះនៃវិបស្សនា ដើម្បីឲ្យគេអាចអនុវត្តបានក្នុងជីវភាពប្រចាំថ្ងៃ។ កាលណាគេប្រតិបត្តិបច្ចេកទេសនេះកាន់តែបានច្រើន គេនឹងអាចរួចរដោះពីទុក្ខបានកាន់តែច្រើនឡើងដែរ ហើយគេនឹងអាចទៅកាន់តែជិតដល់គោលដៅទីបំផុតនៃការរួចរដោះពេញ បូរិបូរណ៌។ ទោះបី 10 ថ្ងៃ ក៏អាចផ្តល់នូវលទ្ធផលដ៏ត្រចះត្រចង់ និង មានប្រយោជន៍ពិតប្រាកដក្នុងជីវភាពប្រចាំថ្ងៃបានដែរ។
យើងសូមស្វាគមន៍អ្នកដែលស្មោះត្រង់ទាំងអស់ឲ្យចូលរួមវគ្គសិក្សា វិបស្សនាដើម្បីឃើញដោយខ្លួនឯងផ្ទាល់ថាតើបច្ចេកទេសនេះមានដំណើរការ ដូចម្តេច និង ដើម្បីវាស់ផលប្រយោជន៍ផ្សេងៗ។ អ្នកទាំងអស់ដែលសាកល្បងនឹងឃើញថាវិបស្សនាគឺជាបច្ចេកទេសមិនអាច កាត់ថ្លៃបានដែលអាចសម្រេច និង ចែករំលែកសុភមង្គលពិតប្រាកដជាមួយអ្នកដទៃ។
Vipassana Meditation
Vipassana, which means to see things as they really are, is one of
India's most ancient techniques of meditation. It was rediscovered by
Gotama Buddha more than 2500 years ago and was taught by him as a
universal remedy for universal ills, i.e., an Art Of Living.
This non-sectarian technique aims for the total eradication of mental
impurities and the resultant highest happiness of full liberation.
Vipassana is a way of self-transformation through self-observation. It focuses on the deep interconnection between mind and body, which can be experienced directly by disciplined attention to the physical sensations that form the life of the body, and that continuously interconnect and condition the life of the mind. It is this observation-based, self-exploratory journey to the common root of mind and body that dissolves mental impurity, resulting in a balanced mind full of love and compassion.
The scientific laws that operate one's thoughts, feelings, judgements and sensations become clear. Through direct experience, the nature of how one grows or regresses, how one produces suffering or frees oneself from suffering is understood. Life becomes characterized by increased awareness, non-delusion, self-control and peace.
The course requires hard, serious work. There are three steps to the training. The first step is, for the period of the course, to abstain from killing, stealing, sexual activity, speaking falsely, and intoxicants. This simple code of moral conduct serves to calm the mind, which otherwise would be too agitated to perform the task of self-observation. The next step is to develop some mastery over the mind by learning to fix one's attention on the natural reality of the ever changing flow of breath as it enters and leaves the nostrils. By the fourth day the mind is calmer and more focused, better able to undertake the practice of Vipassana itself: observing sensations throughout the body, understanding their nature, and developing equanimity by learning not to react to them. Finally, on the last full day participants learn the meditation of loving kindness or goodwill towards all, in which the purity developed during the course is shared with all beings.
The entire practice is actually a mental training. Just as we use physical exercises to improve our bodily health, Vipassana can be used to develop a healthy mind.
Because it has been found to be genuinely helpful, great emphasis is put on preserving the technique in its original, authentic form. It is not taught commercially, but instead is offered freely. No person involved in its teaching receives any material remuneration. There are no charges for the courses - not even to cover the cost of food and accommodation. All expenses are met by donations from people who, having completed a course and experienced the benefits of Vipassana, wish to give others the opportunity to benefit from it also.
Of course, the results come gradually through continued practice. It is unrealistic to expect all problems to be solved in ten days. Within that time, however, the essentials of Vipassana can be learned so that it can be applied in daily life. The more the technique is practiced, the greater the freedom from misery, and the closer the approach to the ultimate goal of full liberation. Even ten days can provide results which are vivid and obviously beneficial in everyday life.
All sincere people are welcome to join a Vipassana course to see for themselves how the technique works and to measure the benefits. All those who try it will find Vipassana to be an invaluable tool with which to achieve and share real happiness with others.
Vipassana is a way of self-transformation through self-observation. It focuses on the deep interconnection between mind and body, which can be experienced directly by disciplined attention to the physical sensations that form the life of the body, and that continuously interconnect and condition the life of the mind. It is this observation-based, self-exploratory journey to the common root of mind and body that dissolves mental impurity, resulting in a balanced mind full of love and compassion.
The scientific laws that operate one's thoughts, feelings, judgements and sensations become clear. Through direct experience, the nature of how one grows or regresses, how one produces suffering or frees oneself from suffering is understood. Life becomes characterized by increased awareness, non-delusion, self-control and peace.
The Tradition
Since the time of Buddha, Vipassana has been handed down, to the present day, by an unbroken chain of teachers. Although Indian by descent, the current teacher in this chain, Mr. S.N. Goenka, was born and raised in Burma (Myanmar). While living there he had the good fortune to learn Vipassana from his teacher, Sayagyi U Ba Khin who was at the time a high Government official. After receiving training from his teacher for fourteen years, Mr. Goenka settled in India and began teaching Vipassana in 1969. Since then he has taught tens of thousands of people of all races and all religions in both the East and West. In 1982 he began to appoint assistant teachers to help him meet the growing demand for Vipassana courses.The Courses
The technique is taught at ten-day residential courses during which participants follow a prescribed Code of Discipline, learn the basics of the method, and practice sufficiently to experience its beneficial results.The course requires hard, serious work. There are three steps to the training. The first step is, for the period of the course, to abstain from killing, stealing, sexual activity, speaking falsely, and intoxicants. This simple code of moral conduct serves to calm the mind, which otherwise would be too agitated to perform the task of self-observation. The next step is to develop some mastery over the mind by learning to fix one's attention on the natural reality of the ever changing flow of breath as it enters and leaves the nostrils. By the fourth day the mind is calmer and more focused, better able to undertake the practice of Vipassana itself: observing sensations throughout the body, understanding their nature, and developing equanimity by learning not to react to them. Finally, on the last full day participants learn the meditation of loving kindness or goodwill towards all, in which the purity developed during the course is shared with all beings.
The entire practice is actually a mental training. Just as we use physical exercises to improve our bodily health, Vipassana can be used to develop a healthy mind.
Because it has been found to be genuinely helpful, great emphasis is put on preserving the technique in its original, authentic form. It is not taught commercially, but instead is offered freely. No person involved in its teaching receives any material remuneration. There are no charges for the courses - not even to cover the cost of food and accommodation. All expenses are met by donations from people who, having completed a course and experienced the benefits of Vipassana, wish to give others the opportunity to benefit from it also.
Of course, the results come gradually through continued practice. It is unrealistic to expect all problems to be solved in ten days. Within that time, however, the essentials of Vipassana can be learned so that it can be applied in daily life. The more the technique is practiced, the greater the freedom from misery, and the closer the approach to the ultimate goal of full liberation. Even ten days can provide results which are vivid and obviously beneficial in everyday life.
All sincere people are welcome to join a Vipassana course to see for themselves how the technique works and to measure the benefits. All those who try it will find Vipassana to be an invaluable tool with which to achieve and share real happiness with others.
No comments:
Post a Comment